តើខ្មាន់កាំភ្លើងគាត់ជានរណា?
ខ្មាន់កាំភ្លើងគាត់ជាមន្ត្រីប៉ូលិសតួកគីម្នាក់ ដែលគេបានឃើញឈរនៅពីក្រោយលោក Andrey Karlovic ឯកអគ្គរដ្ឋទូតរបស់ប្រទេសរុស្ស៊ី ប្រចាំប្រទេសតួកគី ខណៈដែលលោកកំពុងថ្លែងសុន្ទរកថាមួយ នៅឯសាលវិចិត្រសិល្បៈមួយនៅក្នុងរដ្ឋធានីទួរគី ។
ភ្លាមនោះលោកបានទាញកាំភ្លើងខ្លីមួយដើម ដំបូងបាញ់ទៅលើអាកាស បន្ទាប់មកបានបាញ់សំដៅលោកឯកអគ្គរដ្ឋទូតរុស្ស៊ី តាមរាយការណ៍ថា ចំនួន០៩គ្រាប់ ដោយស្រែកជាភាសាអារ៉ាប់ថា "Allahu Akbar" ព្រះអាល់ឡាហ៍ជាធំ និងបណ្តាអ្នកគាំទ្រជីហាដ ចូរកុំភ្លេចស៊ីរី ចូរកុំភ្លេចអាឡែប ។ បន្ទាប់មកទៀត គេស្រែកជាភាសាតួកគី២ដងថា ពួកអ្នកចូលរួមក្នុងអំពើបិសាចនឹងត្រូវទទួលបាបកម្មម្តងមួយៗ ។
បើយោងតាមទូរទស្សន៍ CNN ពាក្យដែលបាននិយាយក្រោយវាយប្រហារ គឺស្រដៀងគ្នាទៅនឹងចម្រៀងក្រៅផ្លូវការនៃក្រុមអាល់កៃដា សម្ព័ន្ធមិត្តអាល់នូស្រា ។
តើយើងដឹងអ្វីខ្លះអំពីខ្មាន់កាំភ្លើង?
ចៅហ្វាយក្រុងអង់ការ៉ាលោក Melih Gokcek បានបញ្ជាក់ថា ខ្មាន់កាំភ្លើងឈ្មោះថា Mevlut Mert Altintas បានធ្វើការនៅក្នុងទីក្រុងនេះ ជាមន្ត្រីប៉ូលិសបង្ក្រាបកុបកម្មមួយរូប ប៉ុន្តែដំណាក់កាលដំបូងនេះ មិនត្រូវបានស្គាល់អំពីប្រវត្តិគាត់លម្អិតនៅឡើយ ។
សេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយតួកគីបានអោយដឹងថា គាត់មានអាយុ 22ឆ្នាំ និងកាសែតក្នុងស្រុកមួយបានរៀបរាប់ថា គាត់ជាមន្ត្រីប៉ូលិសមួយរូបដែលមានភាពរហ័សរហួន "វៃ" ប៉ូលីសដែលបានធ្វើការ នៅលើប្រតិបត្ដិការពិសេស ។
អាជ្ញាធរទួរគីបានបញ្ជាក់ថា លោកបានបម្រើនៅក្នុងអង្គភាពប៉ូលិសប្រឆាំងកុបកម្មរបស់រដ្ឋាភិបាលក្រុងអង់ការ៉ា អស់រយៈពេលពីរឆ្នាំកន្លះចុងក្រោយនេះ ។
វិនាទីដំបូងមុនការវាយប្រហារ ខ្មាន់កាំភ្លើងត្រូវបានចាប់តាមកាមេរ៉ាដោយអ្នកថតរូប AP គាត់ត្រូវបានកោរពុកមាត់ស្អាតបាត ហើយពាក់ខ្សែក្រវ៉ាត់ឈុតខ្មៅ អាវធំនិងក្រវាត់ក បានឈរនៅពីក្រោយលោក Karlovic innocuous ខណៈដែលឯកអគ្គរដ្ឋទូតរុស្ស៊ី បានថ្លែងសុន្ទរកថា ។
មន្ត្រីប៉ូលីសឈរយាមនៅខាងក្រៅសាលវិចិត្រសិល្បៈ បាននិយាយថា ពួកគេជឿថា ខ្មាន់កាំភ្លើងបានប្រើប្រាស់កាត កាតព្វកិច្ចចូលទៅក្នុងសាល ពេលនៃការធ្វើឃាតនេះ ។ រូបភាពរបស់ខ្មាន់កាំភ្លើងពាក់ឯកសណ្ឋានប៉ូលីស ត្រូវបានប្រព័ន្ធផ្សព្វផ្សាយតួកគី ចេញផ្សាយបាចសាចយ៉ាងទូលំទូលាយ ដោយបានកំណត់ថា គាត់ជា Mevlut Mert Altintas ។
សាក្សីម្នាក់បាននិយាយថា ខ្មាន់កាំភ្លើងនេះជាប៉ូលីសដែលមានភារកិច្ចផង បានចូលសាលដោយប្រើលេខសម្គាល់ប៉ូលីស ខណៈពេលដែលអ្នកកាសែត និងអ្នកផ្សេងទៀតមើលឃើញហើយគិតថា វត្តមានខ្មាន់កាំភ្លើងគឺគាត់ធ្វើសកម្មភាពដូចជាអង្គរក្សផ្ទាល់ខ្លួនរបស់លោកឯកអគ្គរដ្ឋទូតរុស្ស៊ី អ៊ីចឹង ។
យ៉ាងហោចណាស់ទាំងខ្មាន់កាំភ្លើង និងប៉ូលីស បានប្រើគ្រាប់កាំភ្លើងសរុបអស់ចំនួនពី15 ទៅ20គ្រាប់ នៅក្នុងការបាញ់សម្លាប់នេះ ។ បន្ទាប់ពីការបាញ់ឯកអគ្គរដ្ឋទូត អ្នកផ្សេង៣នាក់ទៀតបានរងរបួស ក្នុងអំឡុងពេលធ្វើឃាតនេះដែរ ។
ក្រុមមន្ត្រីតួកគីអះអាងថា ឃាតករលោក Mevlut Mert Altintas ត្រូវបានកងកម្លាំងពិសេសបាញ់សម្លាប់ គ្រាដែលព្យាយាមរត់គេចខ្លួន ។
ទីភ្នាក់ងារតួកគី Anadolu បានឱ្យដឹងថា ផ្ទះគ្រួសាររបស់ខ្មាន់កាំភ្លើង នៅក្នុងខេត្ត Aydin ភាគខាងលិចរដ្ឋធានីអង់ការ៉ា ត្រូវបានកម្លាំងប៉ូលិសពិសេសស្វែងរកចាប់ខ្លួនឪពុកម្តាយ និងប្អូនស្រី ។ ហើយផ្ទះរបស់ឃាតករក្នុងរដ្ឋធានីអង់ការ៉ា ក៏ត្រូវបានប៉ូលិសវាយឆ្មក់ចូលឆែកឆេរផងដែរ និងមិត្តរួមការងារជាមន្ត្រីប៉ូលិសប្រឆាំងកុបកម្មម្នាក់ទៀត ក៏ត្រូវបានឃាត់ខ្លួន នៅក្នុងការវាយឆ្មក់នោះដែរ ។